khmer eng
  • លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារប្រចាំការនៅមណ្ឌលសុខភាពព្រែកចង្ក្រាន ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារប្រចាំការនៅមណ្ឌលសុខភាពព្រែកចង្ក្រាន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដែលមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលសរុបចំនួន ១៨នាក់ (ស្រី ០៨នាក់)។

    លោកជំទាវ ឯកឧត្តម បានមានប្រសាសន៍ថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកសុីធរកណ្តាលរបស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។

    ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឯកឧត្តម បានយកអំណោយប្រគល់ជូនរួមមាន ៖ ម៉ាស១៥ប្រអប់  ប្រេងឆាចំណុះ២០លីត្រ១ប៊ីដុង ទឹកត្រីចំណុះ៥លីត្រ២ប៊ីដុង ទឹកប្រេងខ្យងចំណុះ៥លីត្រ២ប៊ីដុង ទឹកសុីអុីវចំណុះ៥លីត្រ២ប៊ីដុង ប៊ីចេង ៣គីឡូ១កញ្ចប់ ម្រេច១កែវធំ មី៨កេស ទឹកបរិសុទ្ធវីតាល់ចំណុះ៥០០ml ៨កេស និងថវិកាចំនួន ១លានរៀលផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក